តើអ្វីជា កវី?

កវី គឺជាបច្ចេកវិទ្យាដែលធ្វើអោយបទពិសោធន៍នៃការវាយអក្សរខ្មែររបស់អ្នកកាន់តែប្រសើរឡើង ដោយបំប្លែងអក្សរស៊ីងខ្មែរឬខ្មែររ៉ូម៉ាំងទៅជាអក្សរខ្មែរ និងកែវេយ្យាករណ៍អក្សរខ្មែរ និងកំហុសអក្ខរាវិរុទ្ធ។

ប្រវិត្តិកវី

«កវី» ចាប់ផ្ដើមដំបូងក្នុងត្រីមាសទី3 នៃឆ្នាំ២០២២។ គំនិតក្នុងការផ្ដួចផ្ដើមបង្កើតកវីត្រូវបានផុសឡើងនូវពេលដែលពួកយើងផ្ទាល់ បានជួបនឹងភាពលំបាកក្នុងការប្រើប្រាស់អក្សរខ្មែរក្នុងកុំព្យូទ័រ និងទូរស័ព្ទ។ ពួកយើងចង់ប្រើប្រាស់អក្សរខ្មែរឲ្យបានញឹកញាប់ តែត្រូវបង្ខំចិត្តក្នុងការប្រើប្រាស់អក្សរឡាតាំងវិញព្រោះវាមានភាពងាយស្រួលជាងក្នុងការវាយអក្សរ។ ហើយម្យ៉ាងទៀត មានគេហទំព័រជាច្រើនដែលមានសមត្ថភាពក្នុងការត្រួតពិនិត្យអក្ខរាវិរុទ្ធអក្សរឡាតាំងនៅពេលដែលយើងប្រើប្រាស់អក្សរនេះ។ ដូច្នោះ ពួកយើងពុំសូវមានកង្វល់រឿងវាយអក្សរខុស ឬប្រើប្រាស់អក្សរខុស។ ដោយសារភាពលំបាកក្នុងការប្រើប្រាស់អក្សរខ្មែរនៅលើកុំព្យូទ័រ និងភាពខ្វះខាតនៃកម្មវិធី ឬគេហទំព័រដែលជួយត្រួតពិនិត្យឯកសារ ឬឃ្លោងឃ្លាខ្មែរនេះហើយ ទើបពួកយើងសម្រេចចិត្តក្នុងការបង្កើតកវី ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។ យើងមានបំណងចង់ឲ្យអ្នកប្រើប្រាស់ទាំងអស់អាចប្រើប្រាស់កវីបានទាំងក្នុងទូរស័ព្ទ និងកុំព្យូទ័រ ហើយមុខងារធំៗរបស់កវីគឺផ្ដោតការបម្លែងពីអក្សររ៉ូម៉ាំងខ្មែរទៅអក្សរខ្មែរ និងការត្រួតពិនិត្យអក្ខរាវិរុទ្ធសម្រាប់កែសម្រួលអត្ថបទខ្មែរ។

ការផ្តល់អាទិភាពរបស់កវី

ភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការវាយអក្សរខ្មែរ
ពង្រឹងទំនាក់ទំនងជាភាសាខ្មែរ
ការកាត់បន្ថយកំហុស
ជួយសិស្សខ្មែរ
បង្កើនការបង្ហាញពាក្យខ្មែរនៅលើអ៊ីនធឺណិត

ភាពជោគជ័យរបស់យើង

Kakvei first-runner-up at Smart Start Grand Final Pitch 2022

SmartStart Young Innovator
Program Cycle 5

ក្រុមរបស់យើងទទួលបានកិត្តិយសជាមួយនឹងរង្វាន់ធំចំនួន 10,000 USD ក៏ដូចជាការធ្វើដំណើរដែលផ្តល់មូលនិធិពេញលេញទៅកាន់សន្និសីទថ្នាក់តំបន់ពីកម្មវិធី Smart Start Young Innovator Program Cycle 5។ ក្នុងអំឡុងពេលកម្មវិធី Incubator ប្រាំមួយខែ យើងបានទទួលការណែនាំ និងការគាំទ្រដើម្បីបំពេញគោលដៅរបស់យើង និងរៀបចំ។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ធំ ដែលក្រុមចាប់ផ្តើមអាជីវកម្មមានសមត្ថកិច្ចចំនួន 5 មានឱកាសបង្ហាញពីវឌ្ឍនភាព និងលទ្ធផលរបស់ពួកគេបន្ទាប់ពីរយៈពេល Incubation។

Business Model Competition

ក្រុមរបស់យើងទទួលបានកិត្តិយសជាមួយនឹងរង្វាន់ធំចំនួន 3,000 USD ពីកម្មវិធី BMC Cambodia Startup Accelerator & Competition។ ជាការប្រកួតប្រជែងទាក់ទងនឹងគំរូអាជីវកម្ម ដែលក្នុងបំណងស្វែងរកក្រុមដែលមានសមត្ថភាពក្នុងការរកចំណូលដើម្បីផ្ដល់ជំនួយឧបត្ថម្ភ។